សូមស្វាគមន៍មកកាន់មន្ទីរពេទ្យអឃីត - ឯកសារណែនាំ
នៅមន្ទីរពេទ្យអឃីត យើងបេ្តជ្ញាផ្តល់ជូនការថែទាំសុខភាពបែបវេជ្ជសាស្រ្តដែលប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់ ដែលបំពេញនូវរាល់តម្រូវការសុខភាពជូនដល់គ្រប់មាតា កុមារ និងក្រុមគ្រួសារ។ មិនថាអ្នកមកពិនិត្យសុខភាពទូទៅ ត្រៀមសម្រាល ឬទទួលការសម្រាកព្យាបាលនោះទេ យើងប្រាកដថាអ្នកនឹងទទួលបានការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត។ ខាងក្រោមនេះ យើងនឹងរៀបរា់ប់លម្អិតពីប្រភេទឯកសារ និងការប្រើប្រាស់សេវាកម្មពីមួយដំណាក់ ទៅមួយដំណាក់ ដើម្បីផ្តល់ភាពងាយស្រួលជូនលោកអ្នក។
១. មុនមកមន្ទីរពេទ្យ
ការណាត់ជួបគ្រូពេទ្យ ដើម្បីជួយសម្រួលដល់ការណាត់ជួប និងការរង់ចាំរបស់អ្នក យើងណែនាំឲ្យអ្នកកក់សេវាកម្មទុកជាមុន។ អ្នកគ្រាន់តែទាក់ទងមកលេខក្រុមការងារសេវាអតិថិជនរបស់យើងខាងក្រោម រួចប្រាប់ពីអាការៈ ឬសេវាកម្ម ឬគ្រូពេទ្យដែលអ្នកចង់ជួប ជាមួយនឹងថ្ងៃខែ និងពេលវេលាដែលអ្នកអញ្ចើញមក នោះយើងនឹងណែនាំពីសេវាកម្មទៅតាមអាការៈជំងឺ និងរៀបចំកក់ទុកជូនលោកអ្នក។
មន្ទីរពេទ្យ អឃីត កោះពេជ្រ:
https://t.me/Orchidkohhospitalមន្ទីរពហុព្យាបាល អឃីត សែនសុខ:
https://t.me/orchidsensokទីតាំងចំណត៖ នៅអឃីតទាំង២សាខា អ្នកអាចចតយានយន្តនៅខាងមុខមន្ទីរពេទ្យផ្ទាល់ ឬអាចថតនៅចំណតដ៏ធំទូលាយរបស់យើង។ យើងមានសន្តិសុខជួយសម្រួលក្នុងការចតចេញចូល ឬលើកដាក់ឥវ៉ាន់ផ្សេងៗជូនអតិថិជន។
1. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
2. ឯកសារការព្យាបាល ឬការប្រើប្រាស់ថ្នាំផ្សេងៗរបស់អ្នកជំងឺ (ប្រសិនបើមាន)
3. លទ្ធផលតេស្តឈាម ឬរបាយការណ៍វេជ្ជសាស្ត្រផ្សេងៗ (ប្រសិនបើមាន)
4. ព័ត៌មានអំពីសេវាធានារ៉ាប់រង (ប្រសិនបើមាន)
6. លិខិតណែនាំឲ្យមកទទួលសេវានៅមន្ទីរពេទ្យអឃីត (ប្រសិនបើមាន)
2. កំឡុងពេលណាត់ជួប
ការណាត់ជួបគ្រូពេទ្យ ដើម្បីជួយសម្រួលដល់ការណាត់ជួប និងការរង់ចាំរបស់អ្នក យើងណែនាំឲ្យអ្នកកក់សេវាកម្មទុកជាមុន។ អ្នកគ្រាន់តែទាក់ទងមកលេខក្រុមការងារសេវាអតិថិជនរបស់យើងខាងក្រោម រួចប្រាប់ពីអាការៈ ឬសេវាកម្ម ឬគ្រូពេទ្យដែលអ្នកចង់ជួប ជាមួយនឹងថ្ងៃខែ និងពេលវេលាដែលអ្នកអញ្ចើញមក នោះយើងនឹងណែនាំពីសេវាកម្មទៅតាមអាការៈជំងឺ និងរៀបចំកក់ទុកជូនលោកអ្នក។
ដំណើរការចុះឈ្មោះ
នៅពេលដែលលោកអ្នកមកដល់ សូមអញ្ជើញមកកន្លែងទទួលភ្ញៀវដែលនៅជាន់ផ្ទាល់ដី ក្រុមការងាររបស់យើង នឹងចុះឈ្មោះជូនលោកអ្នក ដោយផ្ទៀងផ្ទាត់ឈ្មោះ ជាមួយនឹងការណាត់ទុករបស់អ្នកប្រសិនបើមាន។
ការពិគ្រោះ និងព្យាបាល
រាល់ការពិនិត្យ ពិគ្រោះ និងព្យាបាលរបស់លោកអ្នក គឺត្រូវបានជួបផ្ទាល់ជាមួយវេជ្ជបណ្ឌិតឯកទេសរបស់យើង ដែលមានបទពិសោធន៏ និងវិជ្ជាជីវៈក្នុងការប្រឹក្សា និងមើលថែទាំសុខភាព។ មន្ទីរពេទ្យអឃីត មានសេវាវេជ្ជសាស្រ្តជាច្រើន ទាំងលើការថែទាំផ្ទៃពោះ ការសម្រាល ការសង្គ្រោះទារក កញ្ចប់វ៉ាក់សាំង ការព្យាបាលជំងឺទូទៅសំរាប់កុមារ ជំងឺទូទៅមនុស្សធំ ផ្នែកត្រចៀក ច្រមុះ បំពង់ក ការពិនិត្យសុខភាពប្រចាំឆ្នាំ និងការវះកាត់ផ្សេងៗ។

3. ក្រោយការពិនិត្យ ពិគ្រោះ ឬសម្រាកព្យាបាល
ការថែទាំបន្ទាប់ពីព្យាបាលរួច បន្ទាប់ពីការពិនិត្យ ពិគ្រោះ ឬសម្រាកព្យាបាល វេជ្ជបណ្ឌិតយើងនៅបន្តតាមដាន និងណែនាំបន្ថែមពីដំណើរការនៃការជាសះស្បើយ។ ករណីត្រូវការការតាមដានបន្ត ឬមានការណាត់ជួបផ្សេងៗ យើងក៏មានក្រុមការងារដែលនឹងជួយរៀបចំសម្របសម្រួលជូនលោកអ្នកផងដែរ។
ការថែទាំបន្ទាប់ពីព្យាបាលរួច
បន្ទាប់ពីការពិនិត្យ ពិគ្រោះ ឬសម្រាកព្យាបាល វេជ្ជបណ្ឌិតយើងនៅបន្តតាមដាន និងណែនាំបន្ថែមពីដំណើរការនៃការជាសះស្បើយ។ ករណីត្រូវការការតាមដានបន្ត ឬមានការណាត់ជួបផ្សេងៗ យើងក៏មានក្រុមការងារដែលនឹងជួយរៀបចំសម្របសម្រួលជូនលោកអ្នកផងដែរ។
ការទូទាត់ថ្លៃចំណាយ
រាល់ការចំណាយនៅមន្ទីរពេទ្យអឃីត អ្នកអាចទូទាត់តាមសាច់ប្រាក់ផ្ទាល់ តាមការScan QR របស់ធានាគារក្នុងស្រុក និងធនាគារដៃគូរ ទូទាត់តាមកាតវីសារ ឬទូទាត់ជាមួយក្រុមហ៊ុនធានារ៉ាប់រងដៃគូររបស់យើង
ការទូទាត់ថ្លៃចំណាយ
រាល់ការចំណាយនៅមន្ទីរពេទ្យអឃីត អ្នកអាចទូទាត់តាមសាច់ប្រាក់ផ្ទាល់ តាមការScan QR របស់ធានាគារក្នុងស្រុក និងធនាគារដៃគូរ ទូទាត់តាមកាតវីសារ ឬទូទាត់ជាមួយក្រុមហ៊ុនធានារ៉ាប់រងដៃគូររបស់យើង
4. ឯកសារបន្ថែម
បណ្ណធានារ៉ាប់រង និងជម្រើសការទូទាត់
យើងទទួលយកបណ្ណធានារ៉ាប់រងសុខភាពជាច្រើនប្រភេទ។ សូមទាក់ទងមកផ្នែកបេឡាករបស់យើង ដើម្បីស្វែងយល់អំពី ក្រុមហ៊ុនធានារ៉ាប់រងដែលអឃីតមានកិច្ចសហប្រតិបត្តិការ និងជម្រើសការបង់ប្រាក់ដែលសមរម្យបំផុតសម្រាប់អ្នក។
ប្រព័ន្ធព័ត៏មានអ្នកជំងឺ
លោកអ្នកអាចចូលទៅមើលកំណត់ត្រាសុខភាព ប្រវត្តិនៃការណាត់ជួប និងលទ្ធផលការពិនិត្យរបស់អតិថិជន ប្រកបដោយភាពងាយស្រួល តាមរយៈប្រព័ន្ធគ្រប់គ្រងរបស់យើង។ ចុះឈ្មោះថ្ងៃនេះ ដើម្បីគ្រប់គ្រងសុខភាពរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
សំណួរដែលសួរញឹកញាប់
យើងបានប្រមូលសំណួរដែលអតិថិជនសួរញឹកញាប់ ដើម្បីជួយឲ្យអតិថិជនស្វែងយល់ពីដំណើរការក្នុងការអញ្ជើញមកទទួលសេវាកម្មនៅមន្ទីរពេទ្យអឃីត។ ប្រសិនបើអ្នកមានសំណួរបន្ថែម សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំ។
5. ទាក់ទងមកកាន់យើងខ្ញុំ
. ប្រសិនបើលោកអ្នកត្រូវការជំនួយ ឬមានសំណួរណាមួយអំឡុងពេលអញ្ជើញមកមន្ទីរពេទ្យ សូមកុំស្ទាក់ស្ទើរក្នុងការទាក់ទងមកក្រុមការងាររបស់មន្ទីរពេទ្យអឃីត។ យើងខ្ញុំរីករាយក្នុងការជួយសម្របសម្រួលជូនលោកអ្នក។
មន្ទីរពេទ្យអឃីត សាខាកោះពេជ្រ:
https://t.me/Orchidkohhospitalមន្ទីរពហុព្យាបាលអឃីត សាខាសែនសុខ៖:
https://t.me/orchidsensok. ក្រុមការងារយើងខ្ញុំរង់ចាំទទួលសា្វគមន៏ការអញ្ជើញមកទទួលសេវាថែទាំសុខភាពរបស់លោកអ្នក។ សុខភាពរបស់អ្នកគឺជាអាទិភាពចម្បងរបស់យើង!